សូមស្វាគមន៍មកកាន់សណ្ឋាគារអេផល៣! សណ្ឋាគារយើងខ្ញុំជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់កិច្ចប្រជុំនិងសន្និបាតអន្តរជាតិនានា ពីព្រោះវាមានចំងាយត្រឹមតែ ១,៤ គីឡូម៉ែតប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ភ្ញៀវដែលជាអ្នកជំនួញមក
ស្នាក់នៅទីនេះពេញចិត្តជាខ្លាំងចំពោះទីតាំង ទីកន្លែង ព្រមទាំងសេវាកម្មប្រកបដោយស្តង់ដារអន្តរជាតិរបស់សណ្ឋាគារអេផល៣យើងខ្ញុំ។
សណ្ឋាគារអេផល៣ កកើតឡើងដោយសារមានការពេញចិត្តច្រើនពីសំណាក់ភ្ញៀវដែលស្វែងរកទីកន្លែងស្នាក់នៅដែលផ្តល់នូវផាសុកភាព សុវត្ថិភាព ភាពងាយស្រួល ព្រមទាំងសេវាកម្មល្អ។ អេផល៣ មានទាំងអស់៤២បន្ទប់ មានច្រើនប្រភេទទៅតាមតម្រូវការរបស់ភ្ញៀវ រួមទាំងបន្ទប់សម្រាប់ការប្រជុំផ្សេងៗទៀតផងដែរ។ សណ្ឋាគារយើងខ្ញុំ មានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យការស្នាក់នៅរបស់លោកអ្នក ប្រកបដោយភាពងាយស្រួល ផាសុកភាព និងសុវត្ថិភាព។ បន្ទប់គេងនីមួយៗមានលក្ខណៈធំទូលាយ ដេគ័រតាមបែបបស្ចឹមប្រទេស ដោយមានកំពស់ប្រហែល៣,៥ម៉ែត និងមានបង្អួចធំៗដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាដូចជានៅផ្ទះរបស់ខ្លួនអព្ចឹាងដែរ។ មិនតែប៉ុណ្ណោះ បន្ទប់គេងនីមួយៗមានបន្ទប់ទឹកធំល្មមដែលក្នុងនោះមានទូងូតទឹកកព្ចាក់ តុសម្រាប់ធ្វើការ កៅអី ទូរទស្សន៍អេក្រង់រាប ទូរស័ព្ទលើតុ ទូរសុវត្ថិភាព និងមីនីបា (mini-bar) ។ លើសពីនេះទៅទៀត សម្ភារៈក្នុងបន្ទប់គេង សុទ្ធតែស្របតាមស្តង់រដារអន្តរជាតិ មានដូចជាពូក កម្រាលពូក ខ្នើយ និង កន្សែងពោះគោ ដែលផ្តល់អារម្មណ៍សុខស្រួលដល់លោកអ្នក។ ជាពិសេស បន្ទប់គេងនីមួយៗមិនអនុញាតិឲ្យជក់បារីនោះទេ។
លក្ខណៈពិសេសមួយទៀត សណ្ឋាគារយើងខ្ញុំមានផ្តល់ជូនបន្ថែមដោយឥតគិតថ្លៃនូវការប្រើប្រាស់អិនធឺណែត កន្លែងអង្គុយធ្វើការ សេវាកម្មបកប្រែ និងម៉ោងស្វែងយល់បន្ថែមពីប្រទេសកម្ពុជា។ យើងខ្ញុំក៏មានកន្លែងញុំាអាហារ កន្លែងញុំាកាហ្វេ និង កន្លែងជជែកលេងផងដែរ។
សណ្ឋាគារអេផល៣យើងខ្ញុំផ្តល់ជូននូវសុខសុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវទាំងអស់។ យើងខ្ញុំមានបំពាក់នូវកាម៉េរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅអាគារ ហើយថែមទាំងមានសន្តិសុខយាមកាមគ្រប់ច្រកចេញចូល២៤ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ សុវត្ថិភាពរបស់លោកអ្នកជាកិច្ចការចម្បងរបស់ពួកយើង។
សណ្ឋាគារយើងខ្ញុំមានចម្ងាយប្រហែល២៥០ម៉ែត្រពីមហាវិថីសហព័ន្ធរុស្សី ដែលញាំងឲ្យមានលក្ខណៈស្ងប់ស្ងាត់ល្អនិងមិនមានសម្លេងរំខានពីចរាចរណ៍ដ៏មមាញឹកនៅតាមដងផ្លូវ។ ម៉្យាងវិញទៀត លោកអ្នកចំណាយពេលត្រឹមតែបីនាទីប៉ុណ្ណោះប្រសិនបើលោកអ្នកចង់ដើរកំសាន្តទៅតំបន់ជិតៗនោះ។ បើគិតពីចំនុចកណ្តាលនៃទីក្រុងភ្នំពេញ សណ្ឋាគារយើងខ្ញុំមានចម្ងាយប្រហែលជា១០គីឡូម៉ែត។ នៅក្នុងទីក្រុងមានកន្លែងទស្សនាជាច្រើនដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ រមណីយដ្ឋានវត្តភ្នំ មាត់ទន្លេ និងផ្សាររាត្រី។ ប៉ុន្តែបើសិនលោកអ្នកមានបំណងចង់ទៅកំសាន្តនៅទីនោះ លោកអ្នកត្រូវចំណាយពេលប្រហែលពី៣៥ ទៅ៩០ នាទីអាស្រ័យលើចរាចរណ៍និងពេលដែលត្រូវទៅ។
សម្រាប់ព័ត៌មានបន្ថែម អំពីសណ្ឋាគារ ឬការកក់បន្ទប់ស្នាក់នៅ សូមទាក់ទងមកយើងខ្ញុំតាមរយៈ WhatsApp ដែលមានលេខទូរស័ព្ទ(+៨៥៥) ០៩៧ ៩៦៥ ០៨៨៨ ឬទាក់ទងមកសណ្ឋាគារផ្ទាល់តាមរយៈ Facebook Messenger, LinkedIn ឬក៏ WeChat។
យើងខ្ញុំ ទន្ទឹងរង់ចាំការមកស្នាក់នៅរបស់លោកអ្នក។